១ ពង្សាវតារក្សត្រ 13:16-18

១ ពង្សាវតារក្សត្រ 13:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តែ​អ្នក​នោះ​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា‌មួយ​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​បាន​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក​ជា‌មួយ​អ្នក​នៅ​ស្រុក​នេះ​ដែរ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ហាម​ថា "មិន​ត្រូវ​បរិ‌ភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ"»។ ប៉ុន្តែ ហោរា​វ័យ​ចំណាស់ មាន​ប្រសាស​ទៅ​គាត់​ថា៖ «ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា "ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា‌មួយ​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ភោជន៍"»។ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ

១ ពង្សាវតារក្សត្រ 13:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​ជា​មួយ​លោក ខ្ញុំ​មិន​អាច​ចូល​ទៅ​ផ្ទះ​លោក ហើយ​ក៏​មិន​អាច​ទទួល​ទាន​អាហារ ឬ​ទឹក​ជា​មួយ​លោក​នៅ​ទី​នោះ​បាន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​ហាម​ខ្ញុំ​ថា: “អ្នក​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ទឹក​នៅ​ទី​នោះ​ទេ! ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដែល​អ្នក​ទៅ​ឡើយ”»។ ព្យាការី​ចាស់​ពោល​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «ខ្ញុំ​ក៏​ជា​ព្យាការី​ដែរ មាន​ទេវតា​បាន​មក​ប្រាប់​ខ្ញុំ ក្នុង​នាម​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: “ចូរ​ទៅ​នាំ​គាត់​មក​ផ្ទះ​អ្នក ដើម្បី​ឲ្យ​គាត់​បរិភោគ​អាហារ និង​ទឹក​ផង”»។ តាម​ពិត គាត់​និយាយ​កុហក​ទេ។

១ ពង្សាវតារក្សត្រ 13:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​ច្បាប់​នឹង​ត្រឡប់​ទៅជា​មួយ​នឹង​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក ជា​មួយ​នឹង​អ្នក​នៅ​ស្រុក​នេះ​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ថា មិន​ត្រូវ​ឲ្យ​បរិភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ តែ​គាត់​និយាយ​ថា ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា​មួយ​នឹង​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​ភោជន៍ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ