១ យ៉ូហាន 3:7-8 - Compare All Versions
១ យ៉ូហាន 3:7-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។
១ យ៉ូហាន 3:7-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្ដីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ
១ យ៉ូហាន 3:7-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
កូនតូចៗរាល់គ្នាអើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះអង្គដែលសុចរិតដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះមកពីអារក្ស ដ្បិតអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក។ ដោយហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះបានលេចមក គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស។