១ យ៉ូហាន 1:8-9 - Compare All Versions

១ យ៉ូហាន 1:8-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។ ប៉ុន្តែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជា‌ម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិត* ព្រះអង្គ​នឹង​អត់‌ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។

ចែក​រំលែក
១ យ៉ូហាន 1 គខប

១ យ៉ូហាន 1:8-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង

ចែក​រំលែក
១ យ៉ូហាន 1 ពគប

១ យ៉ូហាន 1:8-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។ ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។

ចែក​រំលែក
១ យ៉ូហាន 1 គកស១៦