១ យ៉ូហាន 1:1-2
១ យ៉ូហាន 1:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេចក្ដីដែលមានតាំងពីដើមដំបូង ជាអ្វីដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែក ក៏បានមើល ហើយដៃបានប៉ះពាល់ គឺអំពីព្រះបន្ទូលនៃជីវិត (ដ្បិតជីវិតនេះបានលេចមកហើយ យើងបានឃើញ ក៏ធ្វើបន្ទាល់ ហើយប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានលេចមកឲ្យយើងឃើញ)។
១ យ៉ូហាន 1:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលដែលផ្ដល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះបានលេចមកឲ្យយើងឃើញ ហើយយើងសូមផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូន អំពីជីវិតអស់កល្បជានិច្ចដែលបែរទៅរក ព្រះបិតា និងលេចមកឲ្យយើងឃើញ)។
១ យ៉ូហាន 1:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីដែលមានតាំងពីដើមមក ដែលយើងខ្ញុំបានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត (ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ)