១ កូរិនថូស 9:22-23
១ កូរិនថូស 9:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានត្រឡប់ដូចជាអ្នកទន់ខ្សោយ ដល់ពួកអ្នកទន់ខ្សោយ ដើម្បីនាំពួកអ្នកទន់ខ្សោយឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ ខ្ញុំធ្វើគ្រប់ការទាំងអស់ដោយព្រោះដំណឹងល្អ ដើម្បីឲ្យខ្ញុំមានចំណែកទទួលផលក្នុងដំណឹងល្អ។
១ កូរិនថូស 9:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ធ្វើដូចជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីនាំពួកគេឲ្យមានជំនឿលើព្រះគ្រិស្ត។ ខ្ញុំធ្វើឲ្យបានដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។ ដោយសារតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ដើម្បីឲ្យបានចូលរួមទទួលផលពីដំណឹងល្អនោះ។
១ កូរិនថូស 9:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ។