១ កូរិនថូស 9:13-14
១ កូរិនថូស 9:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលបម្រើការងារក្នុងព្រះវិហារ គេទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកដែលបម្រើនៅអាសនា ក៏មានចំណែកពីតង្វាយលើអាសនាដែរ? រីឯព្រះអម្ចាស់វិញក៏បង្គាប់ដូចគ្នាថា អស់អ្នកដែលប្រកាសដំណឹងល្អ ត្រូវចិញ្ចឹមជីវិតដោយសារដំណឹងល្អ។
១ កូរិនថូស 9:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ* ក៏ទទួលសាច់ពីអាសនៈដែរ។ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។
១ កូរិនថូស 9:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមិនដឹងទេឬអី ថាពួកអ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែលបំរើអាសនា ក៏បានចំណែកពីអាសនាដែរ។ ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ