១ កូរិនថូស 9:1-3
១ កូរិនថូស 9:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំក្នុងព្រះអម្ចាស់ទេឬ? បើខ្ញុំមិនមែនជាសាវកដល់អ្នកដទៃ ក៏ខ្ញុំជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាត្រាសម្គាល់ពីភាពជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់។ នេះជាការឆ្លើយបំភ្លឺរបស់ខ្ញុំ ចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំ។
១ កូរិនថូស 9:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវ័ក*ទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើបងប្អូនមិនមែនជាស្នាដៃរបស់ខ្ញុំ ក្នុងការបម្រើព្រះអម្ចាស់ទេឬ? ទោះបីមានអ្នកខ្លះមិនរាប់ខ្ញុំថាជាសាវ័កក៏ដោយ ក៏បងប្អូនត្រូវតែរាប់ខ្ញុំថាជាសាវ័កដែរ។ ដោយបងប្អូនមានជីវិតរួមជាមួយព្រះអម្ចាស់ បងប្អូនជាភស្ដុតាងបញ្ជាក់ថា ខ្ញុំពិតជាមានមុខងារជាសាវ័កមែន។ ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ
១ កូរិនថូស 9:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើខ្ញុំមិនមែនជាសាវកទេឬអី តើខ្ញុំមិនមែនជាអ្នកមានសេរីភាពទេឬអី តើខ្ញុំមិនបានឃើញព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេឬអី តើអ្នករាល់គ្នាមិនមែនជាស្នាដៃ ដែលខ្ញុំធ្វើក្នុងព្រះអម្ចាស់ទេឬអី បើខ្ញុំមិនមែនជាសាវកដល់មនុស្សឯទៀត ក៏គង់តែជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាភស្តុតាង ពីការងារជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់ ឯសេចក្ដីដោះសារបស់ខ្ញុំនៅមុខពួកអ្នកដែលចោទប្រកាន់ខ្ញុំ