១ កូរិនថូស 7:7-8
១ កូរិនថូស 7:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចជាខ្ញុំ ក៏ប៉ុន្តែ ម្នាក់ៗមានអំណោយទានមួយមកពីព្រះរៀងៗខ្លួន ម្នាក់មានយ៉ាងនេះ ម្នាក់ទៀតមានយ៉ាងនោះ។ ខ្ញុំសូមនិយាយចំពោះអ្នកនៅលីវ និងស្រ្ដីមេម៉ាយថា បើគេនៅដូចជាខ្ញុំបាន នោះជាការប្រសើរ។
១ កូរិនថូស 7:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួនពីព្រះជាម្ចាស់ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។ ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។
១ កូរិនថូស 7:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំកំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ