១ កូរិនថូស 7:4-6
១ កូរិនថូស 7:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ។
១ កូរិនថូស 7:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។ មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋាន*ប៉ុណ្ណោះ។ បន្ទាប់មក ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបងប្អូន មកពីទ្រាំមិនបាន។ ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។
១ កូរិនថូស 7:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ ប៉ុន្តែ ខ្ញុំនិយាយសេចក្ដីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ