១ កូរិនថូស 6:7-8
១ កូរិនថូស 6:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តាមពិត ដែលគ្រាន់តែមានរឿងក្តីនឹងគ្នា នោះអ្នករាល់គ្នាខុសទាំងស្រុងរួចទៅហើយ។ ហេតុអ្វីបានជាមិនស៊ូទ្រាំនឹងបងប្អូនដែលធ្វើខុសលើខ្លួន? ហេតុអ្វីបានជាមិនស៊ូទ្រាំឲ្យគេកេងបន្លំខ្លួនជាជាង? តែអ្នករាល់គ្នាខ្លួនឯងធ្វើខុស ហើយកេងបន្លំគ្នា ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួន។
១ កូរិនថូស 6:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន? ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។
១ កូរិនថូស 6:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង