១ កូរិនថូស 4:7-8
១ កូរិនថូស 4:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ? អ្នករាល់គ្នាឆ្អែតស្កប់ស្កល់ហើយ! អ្នករាល់គ្នាមានស្ដុកស្ដម្ភហើយ! បើឥតមានយើង អ្នករាល់គ្នាបានត្រឡប់ជាស្ដេចហើយ! ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានសោយរាជ្យមែន ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាផង!
១ កូរិនថូស 4:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ? បងប្អូនបានឆ្អែតស្កប់ស្កល់ហើយ! បងប្អូនមានស្ដុកស្ដម្ភហើយ! បងប្អូនបានឡើងសោយរាជ្យហើយ តែយើងអត់បានទេ!។ ខ្ញុំចង់ឲ្យបងប្អូនបានឡើងសោយរាជ្យពិតប្រាកដមែន ដើម្បីឲ្យយើងបានឡើងសោយរាជ្យរួមជាមួយបងប្អូនផង។
១ កូរិនថូស 4:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ អ្នករាល់គ្នាឆ្អែតហើយ ក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នករាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា