១ កូរិនថូស 4:6-8

១ កូរិនថូស 4:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​បាន​រស់​នៅ​តាម​សេចក្តី​ទាំង​នេះ ទាំង​លោក​អ័ប៉ុ‌ឡូស ទាំង​ខ្ញុំ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហា​ត់​រៀន​តាម​យើង ហើយ​កុំ​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​មាន​អំនួត ដោយកាន់​ជើង​ម្នាក់ រួច​ទាស់​នឹង​ម្នាក់​ទៀត​នោះ​ឡើយ។ ដ្បិត​តើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​អ្នក​បាន​ទទួល​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន ហាក់​ដូច​ជា​អំណោយ‌ទាន​នោះ​មិន​មែន​មក​ពី​ព្រះ‌អង្គ? អ្នក​រាល់​គ្នា​ឆ្អែ​ត​ស្កប់​ស្កល់​ហើយ! អ្នក​រាល់​គ្នា​មាន​ស្ដុក​ស្ដម្ភ​ហើយ! បើ​ឥត​មាន​យើង អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ដេច​ហើយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​មែន ដើម្បី​ឲ្យ​យើង​បាន​សោយ​រាជ្យ​ជាមួយ​អ្នក​រាល់​គ្នា​ផង!

ចែក​រំលែក
អាន ១ កូរិនថូស 4

១ កូរិនថូស 4:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ព្រោះ​តែ​បងប្អូន​ហើយ​បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់ មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បងប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បងប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។ តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រសើរ​ជាង​អ្នក​ឯ​ទៀតៗ? អ្វីៗ​ដែល​អ្នក​មាន គឺ​សុទ្ធ​តែ​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់​ទេ​តើ!។ បើ​អ្នក​បាន​ទទួល​ពី​ព្រះអង្គ​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន ធ្វើ​ហាក់​ដូច​ជា​មិន​មែន​មក​ពី​ព្រះអង្គ​ទៅ​វិញ? បងប្អូន​បាន​ឆ្អែត​ស្កប់‌ស្កល់​ហើយ! បងប្អូន​មាន​ស្ដុក‌ស្ដម្ភ​ហើយ! បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​ឲ្យ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បងប្អូន​ផង។

ចែក​រំលែក
អាន ១ កូរិនថូស 4

១ កូរិនថូស 4:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្ដី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ នឹង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្ដី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ អ្នក​រាល់​គ្នា​ឆ្អែត​ហើយ ក៏​ជា​អ្នក​មាន​ផង កាល​ឥត​ពី​យើង​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​បាន​សោយ‌រាជ្យ​ឡើង ហើយ​ខ្ញុំ​ក៏​សុខ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ‌រាជ្យ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សោយ‌រាជ្យ​ជា​មួយ​គ្នា

ចែក​រំលែក
អាន ១ កូរិនថូស 4