១ កូរិនថូស 3:19-20
១ កូរិនថូស 3:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ» ហើយមានចែងទៀតថា «ព្រះអម្ចាស់ជ្រាបគំនិតរបស់ពួកអ្នកប្រាជ្ញ ថាជាគំនិតឥតប្រយោជន៍»
១ កូរិនថូស 3:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថាលេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់» ។ មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ» ។
១ កូរិនថូស 3:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ» ហើយមានបទ១ទៀតថា «ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់»