១ កូរិនថូស 3:1-2
១ កូរិនថូស 3:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯខ្ញុំវិញ បងប្អូនអើយ ខ្ញុំពុំអាចនិយាយទៅកាន់អ្នករាល់គ្នា ដូចមនុស្សខាងវិញ្ញាណបានឡើយ គួរតែនិយាយដូចមនុស្សខាងសាច់ឈាមវិញ គឺដូចជានិយាយទៅកាន់កូនខ្ចីក្នុងព្រះគ្រីស្ទ។ ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាជាអាហារ មិនឲ្យអាហាររឹងទេ ដ្បិតកាលណោះ អ្នករាល់គ្នាពុំអាចទទួលអាហាររឹងបាន ហើយសូម្បីតែឥឡូវនេះ ក៏នៅតែពុំអាចទទួលបាន
១ កូរិនថូស 3:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ រីឯខ្ញុំវិញ ខ្ញុំពុំអាចនិយាយជាមួយបងប្អូន ដូចនិយាយទៅកាន់អ្នកដែលបានទទួលព្រះវិញ្ញាណនោះឡើយ គឺខ្ញុំនិយាយទៅកាន់បងប្អូន ដូចនិយាយទៅកាន់មនុស្សលោកីយ៍ ឬនិយាយទៅកាន់កូនខ្ចីខាងជំនឿ។ ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ
១ កូរិនថូស 3:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ គឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទ ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ