១ កូរិនថូស 2:4-5
១ កូរិនថូស 2:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
១ កូរិនថូស 2:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសម្តែងឫទ្ធានុភាពវិញ ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
១ កូរិនថូស 2:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។