១ កូរិនថូស 15:5-8
១ កូរិនថូស 15:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយថា ព្រះអង្គបានលេចឲ្យលោកកេផាសឃើញ រួចឲ្យសាវកទាំងដប់ពីរឃើញដែរ។ បន្ទាប់មក ព្រះអង្គបានលេចឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនអ្នកទាំងនោះ ភាគច្រើននៅរស់នៅឡើយ តែមានខ្លះបានស្លាប់ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានលេចឲ្យលោកយ៉ាកុបឃើញ រួចឲ្យពួកសាវកទាំងអស់គ្នាឃើញ។ ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។
១ កូរិនថូស 15:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញ រួចឲ្យក្រុមសាវ័ក*ទាំងដប់ពីររូបឃើញដែរ។ បន្ទាប់មក ព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញ ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះបានទទួលមរណភាព ផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញ រួចឲ្យសាវ័កទាំងអស់ឃើញ។ ក្រោយបង្អស់ ព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំ ដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ
១ កូរិនថូស 15:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ