១ កូរិនថូស 14:5
១ កូរិនថូស 14:5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។
១ កូរិនថូស 14:5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។
១ កូរិនថូស 14:5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង