១ កូរិនថូស 13:11-12

១ កូរិនថូស 13:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​និយាយ​ដូច​កូន​ក្មេង ធ្លាប់​មាន​គំនិត​ដូច​កូន​ក្មេង ហើយ​ធ្លាប់​ពិចារណា​ដូច​កូន​ក្មេង លុះ​ពេល​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បាន​លះ​បង់​អ្វីៗ​ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

១ កូរិនថូស 13:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ពី​ក្មេង ខ្ញុំ​និយាយ​ស្ដី​ដូច​កូន​ក្មេង ខ្ញុំ​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​ខ្ញុំ​រិះគិត​ដូច​កូន​ក្មេង​ដែរ។ លុះ​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​បាន​បោះ​បង់​អ្វីៗ​ទាំង​អស់ ដែល​ជា​លក្ខណៈ​របស់​កូន​ក្មេង​ចោល។ សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។