១ កូរិនថូស 12:24-27

១ កូរិនថូស 12:24-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។ អ្នក​រាល់​គ្នា​ជា​រូប‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អវ‌យវៈ​របស់​រូប‌កាយ​រៀងៗ​ខ្លួន។

១ កូរិនថូស 12:24-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។ បងប្អូន​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។

១ កូរិនថូស 12:24-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ អ្នក​រាល់​គ្នា​ជា​រូប‌កាយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូប‌កាយ​រៀង​ខ្លួន

១ កូរិនថូស 12:24-27

១ កូរិនថូស 12:24-27 គខប១ កូរិនថូស 12:24-27 គខប