១ កូរិនថូស 11:11-12
១ កូរិនថូស 11:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក៏ប៉ុន្តែ នៅក្នុងព្រះអម្ចាស់ ស្រ្ដីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ ដ្បិតដូចដែលស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញពីស្រ្ដីយ៉ាងនោះដែរ តែអ្វីៗទាំងអស់មកពីព្រះ។
១ កូរិនថូស 11:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។ ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
១ កូរិនថូស 11:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ