១ កូរិនថូស 10:19-20
១ កូរិនថូស 10:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
១ កូរិនថូស 10:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះ គេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។
១ កូរិនថូស 10:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ