១ របាក្សត្រ 6:49 - Compare All Versions

១ របាក្សត្រ 6:49 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ឯ​លោក​អើរ៉ុន និង​កូនៗ​របស់​លោក គេ​ថ្វាយ​តង្វាយ​នៅ​លើ​អាស‌នា​នៃ​តង្វាយ​ដុត និង​អាស‌នា​គ្រឿង​ក្រអូប ក៏​បំពេញ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​ពួក​អ៊ីស្រា‌អែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ។

១ របាក្សត្រ 6:49 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក។

១ របាក្សត្រ 6:49 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​អើរ៉ុន នឹង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាសនា​នៃ​ដង្វាយ​ដុត នឹង​អាសនា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នឹង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រាអែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ