១ របាក្សត្រ 28:18-19
១ របាក្សត្រ 28:18-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
និងមាសសុទ្ធសម្រាប់អាសនាគ្រឿងក្រអូបតាមទម្ងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសម្រាប់ធ្វើរទេះ និងចេរូប៊ីម ដែលត្រដាងស្លាបគ្របពីលើហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាដែរ។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទាំងនេះ គឺបានកត់ត្រាទុកដោយព្រះហស្តព្រះយេហូវ៉ា ឲ្យយើងបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះ»។
១ របាក្សត្រ 28:18-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «របស់ទាំងនេះមានកត់ត្រាទុកក្នុងឯកសារ ដែលបិតាបានទទួលពីព្រះអម្ចាស់។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
១ របាក្សត្រ 28:18-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នឹងមាសសុទ្ធសំរាប់អាសនាគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសំរាប់ធ្វើរទេះ នឹងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ រួចទ្រង់មានបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។