១ របាក្សត្រ 27:1-34
១ របាក្សត្រ 27:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។ យ៉ាសុបៀម ជាកូនសាបឌាល ត្រួតលើពួកវេនទីមួយ ខែទីមួយ ហើយក្នុងវេនលោកមានពីរម៉ឺនបួនពាន់នាក់។ លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សម្រាប់ខែដំបូង។ ដូដាយ ជាពួកអ័ហូអា ត្រួតលើពួកវេនខែទីពីរ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទ័ពទីបី នៅខែទីបី គឺបេណាយ៉ា ជាកូនរបស់សង្ឃយេហូយ៉ាដា ហើយនៅវេននេះមានពីរម៉ឺនបួនពាន់នាក់។ បេណាយ៉ាជាមនុស្សខ្លាំងពូកែក្នុងពួកសាមសិបនាក់ ហើយជាមេបញ្ជាការ ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ។ អេសាអែល ប្អូនយ៉ូអាប់ ជាមេទីបួន នៅខែទីបួន ហើយបន្ទាប់មក មានសេបាឌា ជាកូនលោក ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីប្រាំ សម្រាប់ខែទីប្រាំ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីប្រាំមួយ សម្រាប់ខែទីមួយ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីប្រាំពីរ សម្រាប់ខែទីប្រាំពីរ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីប្រាំបី សម្រាប់ខែទីប្រាំបី គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីប្រាំបួន សម្រាប់ខែទីប្រាំបួន គឺអ័បៀស៊ើរ ជាអ្នកក្រុងអាណាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីដប់ សម្រាប់ខែទីដប់ គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីដប់មួយ សម្រាប់ខែទីដប់មួយ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអិម ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ មេទីដប់ពីរ សម្រាប់ខែទីដប់ពីរ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មានពីរម៉ឺនបួនពាន់នាក់ដែរ។ ពួកចៅហ្វាយក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន មានដូចជា ក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា។ ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់លោកអើរ៉ុន មានសាដុក។ ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល។ ក្នុងពួកសាប់យូឡូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា។ ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល។ ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា។ ក្នុងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី។ ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ។ ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអម្បាលម៉ាន។ ប៉ុន្តែ ដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុម្ភៃឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ព្រះអង្គនឹងចម្រើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយដែលនៅលើមេឃ។ យ៉ូអាប់ ជាកូនសេរូយ៉ា លោករាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះបានបណ្ដាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេក៏មិនបានកត់ទុកក្នុងបញ្ជីពង្សាវតាររបស់ព្រះបាទដាវីឌដែរ។ ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចម្ការ នៅទីក្រុង និងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន។ អែសរី កូនកេលូប ជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចម្ការ។ ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅចម្ការ។ បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។ ស៊ីតរ៉ាយដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន។ អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម។ អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជ្យទ្រព្យរបស់ព្រះបាទដាវីឌ។ យ៉ូណាថាន ជាមារបស់ព្រះបាទដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយពួកបុត្ររបស់ស្តេច។ អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច។ បន្ទាប់ពីអ័ហ៊ីថូផែលមក មានយេហូយ៉ាដា កូនបេណាយ៉ា និងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។
១ របាក្សត្រ 27:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាបញ្ជីជនជាតិអ៊ីស្រាអែល ដែលត្រូវបម្រើការងារថ្វាយស្ដេច តាមចំនួនមេក្រុមគ្រួសារ មេបញ្ជាការ មេកង មេក្រុម និងនាយទាហាន ដែលជាជំនួយរបស់ស្ដេច ក្នុងការចែកវេនកងពលចេញទៅប្រតិបត្តិការ រៀងរាល់ខែ ក្នុងមួយឆ្នាំៗ។ កងពលនីមួយៗមានទាហាន ២៤ ០០០នាក់។ កងពលទីមួយ ដែលចេញប្រតិបត្តិការនៅខែទីមួយ ដឹកនាំដោយលោកយ៉ាសុបៀម ជាកូនរបស់លោកសាបឌាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ លោកយ៉ាសុបៀមជាពូជពង្សរបស់លោកពេរេស។ ក្នុងខែទីមួយនោះ គាត់ជាអ្នកដឹកនាំមេបញ្ជាការកងទ័ពទាំងអស់។ កងពលទីពីរ ដែលចេញប្រតិបត្តិការនៅខែទីពីរ ដឹកនាំដោយលោកដូដាយ ជាពូជពង្សរបស់លោកអហូអា។ កងពលរបស់គាត់មានទាហាន២៤ ០០០នាក់ ហើយមានលោកមីកឡូតជាសហមេបញ្ជាការ។ មេបញ្ជាការរបស់កងពលទីបី ដែលចេញប្រតិបត្តិការនៅខែទីបី គឺលោកបេណាយ៉ា ជាកូនរបស់បូជាចារ្យយេហូយ៉ាដា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ លោកបេណាយ៉ាជាវីរបុរសម្នាក់ក្នុងចំណោមវីរបុរសទាំងសាមសិបនាក់ ហើយគាត់ជាមេដឹកនាំរបស់ពួកគេផង។ លោកអាំមីសាបា ជាកូនរបស់គាត់ ក៏ស្ថិតនៅក្នុងកងពលនេះដែរ។ កងពលទីបួន ដែលចេញប្រតិបត្តិការនៅខែទីបួន ដឹកនាំដោយលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់។ កូនរបស់គាត់គឺ លោកសេបាឌា ជាមេបញ្ជាការរង។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីប្រាំមួយ ដែលចេញប្រតិបត្តិការនៅខែទីប្រាំមួយ ដឹកនាំដោយលោកអ៊ីរ៉ា ជាកូនរបស់លោកអ៊ីកគែស ជាអ្នកក្រុងត្កូអា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីប្រាំពីរ ដែលចេញប្រតិបត្តិការនៅខែទីប្រាំពីរ ដឹកនាំដោយលោកហេលែស ជាពូជពង្សរបស់លោកពេឡូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបាកាយ ជាពូជពង្សរបស់លោកហ៊ូសាយនៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីប្រាំបួន ដែលចេញប្រតិបត្តិការនៅខែទីប្រាំបួន ដឹកនាំដោយលោកអបៀស៊ើរ ជាអ្នកភូមិអាណាថោត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីដប់ ដែលចេញប្រតិបត្តិការនៅខែទីដប់ ដឹកនាំដោយលោកម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ កងពលទីដប់មួយ ដែលចេញប្រតិបត្តិការនៅខែទីដប់មួយ ដឹកនាំដោយលោកបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ កងពលទីដប់ពីរ ដែលចេញប្រតិបត្តិការនៅខែទីដប់ពីរ ដឹកនាំដោយលោកហេលដាយ ជាអ្នកស្រុកនេថូផានៃអំបូរអូធ្នាល។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលមានដូចតទៅ: មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺលោកអេលាស៊ើរ ជាកូនរបស់លោកស៊ីកគ្រី។ មេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន គឺលោកសេផាធា ជាកូនរបស់លោកម៉ាកា។ មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។ មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។ មេដឹកនាំកុលសម្ព័ន្ធសាប់យូឡូន គឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរាល។ មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកយ៉ីដូរ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។ មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។ ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្ដើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។ លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។ លោកអែសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្ដេច។ លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្ដេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។ លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។ លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។ លោកអូប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ា ជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។ លោកយ៉ាស៊ីស ជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។ លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្ដេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្ដេច។ លោកអហ៊ីថូផែលក៏ជាទីប្រឹក្សារបស់ស្ដេចដែរ។ លោកហ៊ូសាយ ជាជនជាតិអើគី ជាមិត្តរបស់ស្ដេច។ លោកយេហូយ៉ាដាជាកូនរបស់លោកបេណាយ៉ា និងលោកអបៀថើរ បានបន្តមុខងាររបស់លោកអហ៊ីថូផែល។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពរបស់ស្ដេច។
១ របាក្សត្រ 27:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ នឹងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់ នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់ លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សំរាប់ខែដំបូង ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់ គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៥សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៦ សំរាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៧សំរាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៨ សំរាប់ខែកត្តិក គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី៩ សំរាប់ខែមិគសិរ គឺអ័បៀស៊ើរ ជាអ្នកក្រុងអាន៉ាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី១០ សំរាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី១១ សំរាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។ ឯពួកចៅហ្វាយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់អើរ៉ុន មានសាដុក ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល ក្នុងពួកសាប់យូឡូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអំបាលម៉ាន តែដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុ២០ឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទ្រង់នឹងចំរើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយ ដែលនៅលើមេឃ យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។ ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចំការ នៅទីក្រុង នឹងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន អែសរី កូនកេលូបជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចំការ ស៊ីម៉ាយដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតត្រាលើចំការទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចំការ បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ នឹងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។ ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ នឹងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា នឹងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។