១ របាក្សត្រ 22:2-5

១ របាក្សត្រ 22:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ទ្រង់​បង្គាប់​ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សម្រាប់​ស្អាង​ព្រះ‌ដំណាក់​នៃ​ព្រះ ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល សម្រាប់​សន្លឹក​ទ្វារ ហើយ​សម្រាប់​ត្រចៀក​ទ្វារ​ផង និង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន ព្រម​ទាំង​ឈើ​តា‌ត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន និង​ពួក​អ្នក​ក្រុង​ទីរ៉ុស​គេ​នាំ​ឈើ​តា‌ត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លម្អ និង​ល្បី​ឮ​ទួទៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យបាន​គ្រប់​គ្រាន់»។ ព្រះបាទ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ប្រដា​ទុក​ជា​បរិបូរ​មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។

១ របាក្សត្រ 22:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ស្ដេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌ជាម្ចាស់។ ស្ដេច​បាន​ត្រៀម​ដែក​យ៉ាង​សន្ធឹក​សន្ធាប់ ដើម្បី​ធ្វើ​ដែក​គោល​សម្រាប់​សន្លឹក​ទ្វារ និង​ធ្វើ​តម្ពក់។ ស្ដេច​ក៏​បាន​ត្រៀម​លង្ហិន​យ៉ាង​ច្រើន ដែល​ពុំ​អាច​ថ្លឹង​បាន ព្រម​ទាំង​ឈើ​តាត្រៅ​ច្រើន​ឥត​គណនា ដ្បិត​អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទីរ៉ុស បាន​នាំ​ឈើ​តាត្រៅ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មក​ថ្វាយ​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះ‌ដំណាក់​ដែល​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​បុត្រ​របស់​យើង»។ ព្រះ‌បាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្ដេច​សោយ​ទិវង្គត។

១ របាក្សត្រ 22:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អំបាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ ទ្រង់​ក៏​រៀបចំ​ដែក​យ៉ាង​សន្ធឹក ដើម្បី​ធ្វើ​ដែក​គោល​សំរាប់​សន្លឹក នឹង​ក្រប​ទ្វារ ហើយ​សំរាប់​ត្រចៀក​ទ្វារ​ផង នឹង​លង្ហិន​យ៉ាង​សន្ធឹក ដែល​ថ្លឹង​មិន​បាន​ដែរ ព្រម​ទាំង​ឈើ​តាត្រៅ​ឥត​គណនា ដ្បិត​ពួក​សាសន៍​ស៊ីដូន នឹង​ពួក​អ្នក​ក្រុង​ទីរ៉ុស គេ​នាំ​ឈើ​តាត្រៅ​យ៉ាង​សន្ធឹក មក​ថ្វាយ​ដាវីឌ ហើយ​ទ្រង់​មាន​បន្ទូល​ថា សាឡូម៉ូន បុត្រ​យើង នៅ​ក្មេង​ខ្ចី​ពេក​ណាស់ ហើយ​ព្រះ‌វិហារ​ដែល​ត្រូវ​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បាន​រុងរឿង​យ៉ាង​ក្រៃ‌លែង ព្រម​ទាំង​មាន​សិរី​លំអ នឹង​ល្បី​ឮ​ទួទៅ នៅ​គ្រប់​ទាំង​នគរ​ផង ដូច្នេះ យើង​នឹង​រៀបចំ​ឲ្យ យ៉ាង​នោះ​ដាវីឌ​ក៏​ត្រៀម​ប្រដាប់​ទុក​ជា​បរិបូរ មុន​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម​ទៅ។