១ របាក្សត្រ 22:11-13

១ របាក្សត្រ 22:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចម្រើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ។ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ប្រាជ្ញា និង​យោបល់​ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។ យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។

១ របាក្សត្រ 22:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុត្រ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

១ របាក្សត្រ 22:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដំណើរ​ឯង​ហើយ សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​ប្រាជ្ញា នឹង​យោបល់ ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ