១ របាក្សត្រ 17:13-14
១ របាក្សត្រ 17:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង យើងមិនដែលដកសេចក្ដីសប្បុរសរបស់យើង ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នកដែលនៅមុខឯងនោះឡើយ គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់យើងឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ»។
១ របាក្សត្រ 17:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។ យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
១ របាក្សត្រ 17:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងធ្វើជាឪពុកដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ អញមិនដែលដកសេចក្ដីសប្បុរសរបស់អញ ចេញពីអ្នកនោះ ដូចជាបានដកចេញពីអ្នកដែលនៅមុខឯងនោះឡើយ គឺនឹងតាំងអ្នកនោះ នៅក្នុងព្រះវិហារ ហើយក្នុងនគររបស់អញឲ្យនៅជាដរាប ហើយរាជ្យអ្នកនោះនឹងបាននៅជាប់ ជារៀងរាបដរាបទៅ