១ របាក្សត្រ 16:8-10
១ របាក្សត្រ 16:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ នៅកណ្ដាលគ្រប់ទាំងសាសន៍ ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរដល់ព្រះអង្គចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង
១ របាក្សត្រ 16:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
១ របាក្សត្រ 16:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍ ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នក ដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង