១ របាក្សត្រ 16:5-9

១ របាក្សត្រ 16:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិ‌ធា អេលាប បេ‌ណា‌យ៉ា អូបិឌ-អេដុម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈិង​ឲ្យ​ឮ​រងំ ឯ​បេ‌ណា‌យ៉ា និង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជា‌និច្ច នៅ​ចំពោះ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ។ នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ ចូរ​សម្ដែង​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌អង្គ នៅ​កណ្ដាល​គ្រប់​ទាំង​សាសន៍ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ

១ របាក្សត្រ 16:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គឺ​មាន​លោក​អេសាភ​ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។ លោក​បូជា‌ចារ្យ​បេណា‌យ៉ា និង​លោក​យ៉ាហា‌សៀល ផ្លុំ​ត្រែ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។ គឺ​ថ្ងៃ​នោះ​ហើយ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ចាត់​លោក​អេសាភ ព្រម​ទាំង​បងប្អូន​របស់​គាត់ ឲ្យ​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះ‌អម្ចាស់​ជា​លើក​ដំបូង​បង្អស់។ «ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា! ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ!

១ របាក្សត្រ 16:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក​មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម នឹង​យីអែល សុទ្ធ​តែ​កាន់​ពិណ នឹង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈឹង​ឲ្យ​ឮ​រងំ ឯ​បេណាយ៉ា នឹង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជានិច្ច នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ។ នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​អេសាភ នឹង​ពួក​បង​ប្អូន​លោក​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់