១ របាក្សត្រ 16:1-3
១ របាក្សត្រ 16:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេយកហិបនៃព្រះមកដាក់នៅកណ្ដាលត្រសាល ដែលព្រះបាទដាវីឌបានដំឡើងទុក រួចក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះ។ កាលព្រះបាទដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា។ រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។
១ របាក្សត្រ 16:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
១ របាក្សត្រ 16:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសំរាប់ រួចក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះ កាលដាវីឌបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។