១ របាក្សត្រ 15:29 - Compare All Versions

១ របាក្សត្រ 15:29 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កាល​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ព្រះបាទ​ដាវីឌ​កំពុង​លោត​កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ហឫ‌ទ័យ​ប្រមាថ​មើល​ងាយ​ដល់​ទ្រង់។

១ របាក្សត្រ 15:29 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​បុរី​ព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាល់ ជា​បុត្រី​របស់​ស្ដេច​សូល បាន​អើត​តាម​បង្អួច ឃើញ​ព្រះ‌បាទ​ដាវីឌ​លោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។

១ របាក្សត្រ 15:29 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កាល​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ចូល​មក​ក្នុង​ទី​ក្រុង​ដាវីឌ​ហើយ នោះ​មីកាល ជា​បុត្រី​សូល នាង​ទត​ទៅ​តាម​បង្អួច ឃើញ​ស្តេច​ដាវីឌ​កំពុង​តែ​លោត‌កញ្ឆេង ហើយ​លេង​ភ្លេង រួច​នាង​មាន​ព្រះ‌ទ័យ​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់។