១ របាក្សត្រ 13:7-8
១ របាក្សត្រ 13:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានប្រគំភ្លេងនៅចំពោះព្រះ អស់ពីកម្លាំង ព្រមទាំងច្រៀងចម្រៀង ដោយស៊ុង ពិណ ក្រាប់ ឈិង និងត្រែ។
១ របាក្សត្រ 13:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូល សប្បាយរីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
១ របាក្សត្រ 13:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេក៏យកហឹបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា នឹងអ័ហ៊ីយ៉ូរជាអ្នកបរ ឯដាវីឌនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង នឹងត្រែ។