១ របាក្សត្រ 12:24-36
១ របាក្សត្រ 12:24-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ មានប្រាំមួយពាន់ប្រាំបីរយនាក់។ ខាងពួកកូនចៅស៊ីម្មាន មានពួកមនុស្សខ្លាំងពូកែ សម្រាប់ចេញទៅច្បាំងប្រាំពីរពាន់មួយរយនាក់។ ខាងពួកកូនចៅលេវីមានបួនពាន់ប្រាំមួយរយនាក់ ហើយយេហូយ៉ាដា ជាមេពួកវង្សលោកអើរ៉ុន ក៏មានបីពាន់ប្រាំពីររយនាក់មកជាមួយលោកដែរ។ មានសាដុកជាមនុស្សកំលោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ពម្ភៃពីរនាក់ មកពីជំនួរវង្សរបស់ឪពុកលោក។ ខាងពួកកូនចៅបេនយ៉ាមីន ជាសាច់ញាតិព្រះបាទសូល មានបីពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់ស្ដេចសូល។ ខាងពួកកូនចៅអេប្រាអិម មានពីរម៉ឺនប្រាំបីរយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានឈ្មោះល្បីនៅក្នុងជំនួរវង្សរបស់ឪពុកគេ។ ខាងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងនោះ មានមួយម៉ឺនប្រាំបីពាន់នាក់ ដែលបានតម្រូវឈ្មោះ ឲ្យមកអភិសេកព្រះបាទដាវីឌឡើងជាស្តេច។ ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។ ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។ ខាងពួកណែបថាលី មានមេទ័ពមួយពាន់នាក់ ហើយមានបីម៉ឺនប្រាំពីរពាន់នាក់ដែលកាន់ខែល និងលំពែងមកជាមួយគេដែរ។ ខាងពួកដាន់ មានពីរម៉ឺនប្រាំបីពាន់ប្រាំមួយរយនាក់ ដែលថ្នឹកនឹងចម្បាំង។ ខាងពួកអេស៊ើ មានពីរម៉ឺននាក់ដែលអាចចេញទៅជាមួយពលទ័ព ជាមនុស្សថ្នឹកនឹងចម្បាំងដែរ។
១ របាក្សត្រ 12:24-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងកុលសម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបាន មាន ៦ ៨០០ នាក់។ ក្នុងកុលសម្ព័ន្ធស៊ីម្មាន មាន ៧ ១០០នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។ ក្នុងកុលសម្ព័ន្ធលេវីមានទាហាន ៤ ៦០០នាក់ ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអើរ៉ុន និងទាហាន ៣ ៧០០នាក់ ដែលនៅជាមួយលោក។ បន្ទាប់មក មានលោកសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាសាច់ញាតិរបស់ព្រះបាទសូល មានទាហាន ៣ ០០០នាក់។ មកទល់ពេលនោះ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទសូល។ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។ ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហាន ១៨ ០០០នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រ។ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានមេបញ្ជាការ ២០០នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសម្គាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រាអែលត្រូវធ្វើដូចម្ដេចខ្លះ។ ក្នុងកុលសម្ព័ន្ធសាប់យូឡូន មាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។ ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០នាក់ និងពលទាហាន ៣៧ ០០០នាក់ ប្រដាប់ដោយខែល និងលំពែង។ ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០នាក់ ត្រៀមចេញទៅច្បាំង។ ក្នុងកុលសម្ព័ន្ធអេស៊ើរ មានទាហាន ៤០ ០០០នាក់ ដែលថ្នឹកក្នុងចម្បាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។
១ របាក្សត្រ 12:24-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺពួកកូនចៅយូដា ដែលកាន់ខែលនឹងលំពែង ប្រុងនឹងទៅច្បាំងហើយ នោះមាន៦ពាន់៨រយនាក់ ខាងពួកកូនចៅស៊ីម្មាន នោះមានពួកមនុស្សខ្លាំងពូកែ សំរាប់ចេញទៅច្បាំង៧ពាន់១រយនាក់ ខាងពួកកូនចៅលេវីមាន៤ពាន់៦រយនាក់ ហើយយេហូយ៉ាដា ជាមេពួកវង្សអើរ៉ុន ក៏មាន៣ពាន់៧រយនាក់មកជាមួយនឹងលោកដែរ ហើយមានសាដុកជាមនុស្សកំឡោះខ្លាំងពូកែ មានចិត្តក្លាហាន ព្រមទាំងមេទ័ព២២នាក់ មកពីជំនួរវង្សរបស់ឪពុកលោកផង ខាងឯពួកកូនចៅបេនយ៉ាមីន ជាបងប្អូនសូល នោះមាន៣ពាន់នាក់ ដ្បិតដរាបដល់គ្រានោះ ចំណែកពួកបេនយ៉ាមីនជាច្រើនគ្នា គេបាននៅតែស្មោះត្រង់នឹងពួកវង្សរបស់សូល ខាងពួកកូនចៅអេប្រាអិម មាន២ម៉ឺន៨រយនាក់ សុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលមានល្បីឈ្មោះ នៅក្នុងជំនួរវង្សរបស់ឪពុកគេ ខាងឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ មាន១ម៉ឺន៨ពាន់នាក់ ដែលបានដំរូវដោយឈ្មោះ ឲ្យមកតាំងដាវីឌឡើងជាស្តេច ខាងពួកកូនចៅអ៊ីសាខារ នោះមានមនុស្សដែលស្គាល់សម័យអាចនឹងដឹងជាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមាន២០០នាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់ ខាងពួកសាប់យូល៉ូន មាន៥ម៉ឺននាក់ ដែលអាចនឹងចេញទៅច្បាំង សុទ្ធតែមានគ្រឿងសស្ត្រាវុធគ្រប់មុខ ហើយគេប្រុងប្រៀបទៅច្បាំងដោយចិត្តស្មោះ ខាងពួកណែបថាលីមានមេទ័ព១ពាន់នាក់ ហើយមាន៣ម៉ឺន៧ពាន់នាក់ដែលកាន់ខែល នឹងលំពែងមកជាមួយនឹងគេដែរ ខាងពួកដាន់ មាន២ម៉ឺន៨ពាន់៦០០នាក់ ដែលថ្នឹកច្បាំងហើយ ខាងពួកអេស៊ើរ នោះមាន៤ម៉ឺននាក់ដែលអាចនឹងចេញទៅជាមួយនឹងពលទ័ព ជាមនុស្សថ្នឹកច្បាំងដែរ