ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច ដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន ឲ្យអស់ពីផែនដី ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ នៅតាមកន្លែងរបស់គេរៀងៗខ្លួន។ «ជនជាតិអេត្យូពីអើយ អ្នករាល់គ្នាក៏ដូច្នោះដែរ យើងនឹងចាក់ទម្លុះអ្នករាល់គ្នា ដោយដាវរបស់យើង»។ ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារ ស្រុកខាងជើង ព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរី ព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេ ក្លាយទៅជាទីស្មសាន ជាកន្លែងហួតហែងដូចវាលរហោស្ថាន។ ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។ សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ ក្របទ្វារផ្ទះបាក់បែកអស់ ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។ មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
អាន សេផានា 2
ស្ដាប់នូវ សេផានា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 2:11-15
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ