សេផានា 2:1-3

សេផានា 2:1-3 គខប

ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង! អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប នៅ​ក្នុង​ស្រុក​អើយ អ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន នោះ​អ្នក​រាល់​គ្នា​ប្រហែល​បាន​រួច​ជីវិត នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។