សេផានា 2
2
ចូរកែប្រែចិត្តគំនិត
1ប្រជាជាតិដែលមិនចេះខ្មាសអើយ
ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា
2មុនពេលព្រះអម្ចាស់ប្រកាសដាក់ទោស
មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង
ប៉ើងតាមខ្យល់
និងមុនពេលព្រះអម្ចាស់ធ្វើទោសអ្នករាល់គ្នា
នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
3អ្នកទាំងអស់គ្នាជាមនុស្សទន់ទាប
នៅក្នុងស្រុកអើយ
អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ
ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។
ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន
នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត
នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
ព្រះបន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំវិញស្រុកអ៊ីស្រាអែល
4 #
អស. ១៤.២៩-៣១; យរ. ៤៧.១-៧; អគ. ២៥.១៥-១៧; យអ. ៣.៤-៨; អម. ១.៦-៨; សក. ៩.៥-៧ ក្រុងកាសានឹងត្រូវប្រជាជនបោះបង់ចោល
ក្រុងអាស្កាឡូននឹងក្លាយទៅជាទីស្មសាន
ក្រុងអាសដូឌនឹងត្រូវគេកៀរប្រជាជនចេញ
ទាំងកណ្ដាលថ្ងៃត្រង់
ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។
5ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ
មុខជាត្រូវវេទនាពុំខាន
ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹង
អ្នករាល់គ្នាថា៖ «ទឹកដីកាណាន
ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក
លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
6ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា
វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ
និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។
7កូនចៅយូដាដែលនៅសេសសល់នឹង
ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។
ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូន
ធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។
ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះ
ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល
ព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។
8 #
អស. ១៥.១–១៦.១៤, ២៥.១០-១២; យរ. ៤៨.១–៤៩.៦; អគ. ២១.២៨-៣២, ២៥.១-១១; អម. ១.១៣-១៥ «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់
និងអ្នកស្រុកអាំម៉ូនជេរប្រមាថ
ត្មះតិះដៀលប្រជារាស្ត្ររបស់យើង
ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
9 #
លប. ១៩.២៤
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ
យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា:
ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម
ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ
គឺជាកន្លែងដែលមានបន្លាដុះពាសពេញ
ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។
ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់
នឹងរឹបអូសយកទ្រព្យរបស់ពួកគេ
ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព
ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
10ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី
ពួកគេមានអំនួត ពួកគេត្មះតិះដៀល
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូល
ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
11 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច
ដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន
ឲ្យអស់ពីផែនដី
ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
នៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12 #
អស. ១៨.១-៧
«ជនជាតិអេត្យូពីអើយ
អ្នករាល់គ្នាក៏ដូច្នោះដែរ
យើងនឹងចាក់ទម្លុះអ្នករាល់គ្នា
ដោយដាវរបស់យើង»។
13 #
អស. ១០.៥-៣៤, ១៤.២៤-២៧; ណហ. ១.១–៣.១៩ ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារ
ស្រុកខាងជើង
ព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរី
ព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេ
ក្លាយទៅជាទីស្មសាន
ជាកន្លែងហួតហែងដូចវាលរហោស្ថាន។
14ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ
ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា
ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។
សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។
ក្របទ្វារផ្ទះបាក់បែកអស់
ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
15មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ
ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា
គ្មាននរណាផ្ទឹមស្មើនឹងខ្លួន
បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។
អស់អ្នកដែលដើរកាត់តាមនោះ
នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
ទើបបានជ្រើសរើសហើយ៖
សេផានា 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
សេផានា 2
2
ចូរកែប្រែចិត្តគំនិត
1ប្រជាជាតិដែលមិនចេះខ្មាសអើយ
ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា
2មុនពេលព្រះអម្ចាស់ប្រកាសដាក់ទោស
មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង
ប៉ើងតាមខ្យល់
និងមុនពេលព្រះអម្ចាស់ធ្វើទោសអ្នករាល់គ្នា
នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
3អ្នកទាំងអស់គ្នាជាមនុស្សទន់ទាប
នៅក្នុងស្រុកអើយ
អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ
ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។
ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន
នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត
នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។
ព្រះបន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំវិញស្រុកអ៊ីស្រាអែល
4 #
អស. ១៤.២៩-៣១; យរ. ៤៧.១-៧; អគ. ២៥.១៥-១៧; យអ. ៣.៤-៨; អម. ១.៦-៨; សក. ៩.៥-៧ ក្រុងកាសានឹងត្រូវប្រជាជនបោះបង់ចោល
ក្រុងអាស្កាឡូននឹងក្លាយទៅជាទីស្មសាន
ក្រុងអាសដូឌនឹងត្រូវគេកៀរប្រជាជនចេញ
ទាំងកណ្ដាលថ្ងៃត្រង់
ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។
5ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ
មុខជាត្រូវវេទនាពុំខាន
ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹង
អ្នករាល់គ្នាថា៖ «ទឹកដីកាណាន
ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក
លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
6ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា
វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ
និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។
7កូនចៅយូដាដែលនៅសេសសល់នឹង
ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។
ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូន
ធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។
ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះ
ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល
ព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។
8 #
អស. ១៥.១–១៦.១៤, ២៥.១០-១២; យរ. ៤៨.១–៤៩.៦; អគ. ២១.២៨-៣២, ២៥.១-១១; អម. ១.១៣-១៥ «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់
និងអ្នកស្រុកអាំម៉ូនជេរប្រមាថ
ត្មះតិះដៀលប្រជារាស្ត្ររបស់យើង
ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
9 #
លប. ១៩.២៤
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ
យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា:
ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម
ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ
គឺជាកន្លែងដែលមានបន្លាដុះពាសពេញ
ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។
ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់
នឹងរឹបអូសយកទ្រព្យរបស់ពួកគេ
ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព
ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
10ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី
ពួកគេមានអំនួត ពួកគេត្មះតិះដៀល
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូល
ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
11 ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច
ដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន
ឲ្យអស់ពីផែនដី
ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ
នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
នៅតាមកន្លែងរបស់គេរៀងៗខ្លួន។
12 #
អស. ១៨.១-៧
«ជនជាតិអេត្យូពីអើយ
អ្នករាល់គ្នាក៏ដូច្នោះដែរ
យើងនឹងចាក់ទម្លុះអ្នករាល់គ្នា
ដោយដាវរបស់យើង»។
13 #
អស. ១០.៥-៣៤, ១៤.២៤-២៧; ណហ. ១.១–៣.១៩ ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារ
ស្រុកខាងជើង
ព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរី
ព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេ
ក្លាយទៅជាទីស្មសាន
ជាកន្លែងហួតហែងដូចវាលរហោស្ថាន។
14ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ
ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា
ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។
សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។
ក្របទ្វារផ្ទះបាក់បែកអស់
ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។
15មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ
ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា
គ្មាននរណាផ្ទឹមស្មើនឹងខ្លួន
បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។
អស់អ្នកដែលដើរកាត់តាមនោះ
នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.