នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់ សម្រាប់គោរពព្រះបាល ព្រមទាំងលែងឲ្យមាននរណានឹកនាដល់ ពួកអាចារ្យ និងពួកបូជាចារ្យរបស់ ព្រះនោះទៀត។ យើងក៏កម្ទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។ យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើង ជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។
អាន សេផានា 1
ស្ដាប់នូវ សេផានា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 1:1-6
7 ថ្ងៃ
សេផានាបានព្រមានអ៊ីស្រាអែលថា ព្រះនឹងវិនិច្ឆ័យពួកគេ ប៉ុន្តែប្រាប់ពួកគេផងដែរថាទ្រង់ស្រឡាញ់ពួកគេប៉ុណ្ណា ហើយថ្ងៃណាមួយទ្រង់នឹងរីករាយនឹងពួកគេដោយការច្រៀង។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសេផានា ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ