សាការី ពាក្យលំនាំ
ពាក្យលំនាំ
យើងអាចដាក់ឈ្មោះកណ្ឌគម្ពីរសាការីនេះថាជាកណ្ឌគម្ពីរ «សេចក្ដីសង្ឃឹម»ក៏បាន ដ្បិតខ្លឹមសារនៃកណ្ឌគម្ពីរនេះចែងអំពីសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល នៅជំនាន់នោះ។ យើងអាចបែងចែកកណ្ឌគម្ពីរសាការីជាពីរផ្នែក។
ផ្នែកទីមួយ (ចំពូក ១–៨) ជាសេចក្ដីដែលព្យាការីប្រកាសនៅអំឡុងឆ្នាំ៥២០-៥១៨ មុនគ្រិស្តសករាជ គឺក្នុងពេលជាមួយគ្នានឹងព្យាការីហាកាយដែរ។ សេចក្ដីដែលព្យាការីថ្លែងក្នុងផ្នែកនេះ មានលក្ខណៈជានិមិត្តហេតុដ៏អស្ចារ្យ ហើយចែងអំពីការសង់ព្រះវិហារ និងក្រុងយេរូសាឡឹមឡើងវិញ ដែលជាទីសម្គាល់មួយនៃយុគសម័យថ្មី។ ព្រះជាម្ចាស់បានជ្រើសរើសលោកទេសាភិបាលសូរ៉ូបាបិល ជាពូជពង្សរបស់ព្រះបាទដាវីឌ ព្រមទាំងមហាបូជាចារ្យយេសួរ ធ្វើជាអ្នកដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ នៅដើមដំបូងនៃយុគសម័យនេះ។
សេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ផ្ចង់ទៅរកគ្រាដែលព្រះជាម្ចាស់យាងមកគ្រងរាជ្យលើផែនដីទាំងមូល ហើយសេចក្ដីសង្ឃឹមនេះក៏ជាប់ពាក់ព័ន្ធទៅលើមនុស្សម្នាក់ ដែលព្រះជាម្ចាស់ជ្រើសរើសដែរ។ នៅផ្នែកទីពីរ(ចំពូក ៩–១៤)ចែងអំពីសេចក្ដីសង្ឃឹមនេះឯង គឺមានបរិយាយអំពីអ្នកដែលព្រះជាម្ចាស់តែងតាំងឲ្យរៀបចំព្រះរាជ្យរបស់ព្រះអង្គ។ ព្យាការីបង្ហាញអំពីលោកនោះក្នុងឋានៈជាស្ដេចដែលមានចិត្តទន់ទាប ជាគង្វាលរបស់ហ្វូងចៀម និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលត្រូវគេសម្លាប់។ ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបង្ហាញឲ្យយើងឃើញថា ព្រះយេស៊ូមានលក្ខណសម្បត្តិខាងលើ ដូចលោកសាការីបានប្រកាស ជាពិសេសត្រង់អត្ថបទដែលបរិយាយអំពីការសោយទិវង្គតរបស់ព្រះអង្គ (ម៉ាថាយ ២១.៤-៥, ម៉ាថាយ ២៦.៣១, ម៉ាកុស ១៤.២៧, យ៉ូហាន ១៩.៣៧)។
ទើបបានជ្រើសរើសហើយ៖
សាការី ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.