សាការី 9:8-9

សាការី 9:8-9 គខប

យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែរក្សា​ពួក​គេ។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។