សាការី 13:8-9

សាការី 13:8-9 គខប

ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។