សាការី 10:1-2

សាការី 10:1-2 គខប

ចូរ​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ ព្រះអង្គ​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់ នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។ រីឯ​រូប​ព្រះ​ក្លែងក្លាយ ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ ផ្ដល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ ពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែងក្លាយ សុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ ក៏​ឥត​បាន​ការ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ត្រូវ​វេទនា វង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម​គ្មាន​គង្វាល។