ទីតុស ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​ទីតុស​ជា​ជន‌ជាតិ​ក្រិក​ម្នាក់(កាឡាទី ២.៣) ហើយ​ជា​សហការី​របស់​លោក​ប៉ូល​ដែរ។ គាត់​បាន​ជួយ​គ្រិស្ត‌បរិស័ទ ដែល​ទាស់‌ទែង​ខ្វែង​គំនិត​គ្នា​នៅ​ក្រុង​កូរិនថូស ឲ្យ​បាន​ស្រុះ‌ស្រួល​ជា​នា​នឹង​គ្នា​វិញ (២​កូរិនថូស ៧.៧-១៥)។ ពេល​លោក​ប៉ូល​សរសេរ​លិខិត​នេះ​ផ្ញើ​មក​គាត់ គាត់​ស្ថិត​នៅ​កោះ​ក្រែត ព្រោះ​លោក​ប៉ូល​បាន​ប្រគល់​ភារ‌កិច្ច​ឲ្យ​គាត់​រៀបចំ​ចាត់​ចែង​ក្រុម‌ជំនុំ​នៅ​លើ​កោះ​នោះ។
គោល​សំខាន់ៗ:
ក្នុង​លិខិត​នេះ លោក​ប៉ូល​ទូន្មាន​អំពី​របៀប​ចាត់​ចែង​ក្នុង​ក្រុម‌ជំនុំ អំពី​មុខងារ​របស់​អ្នក​ដឹក​នាំ និង​អំពី​ឥរិយា‌បថ​របស់​ព្រឹទ្ធា‌ចារ្យ យុវជន ស្ត្រី​មេ‌ម៉ាយ​ជា​ដើម។ ល។
គ្រិស្ត‌បរិស័ទ​ត្រូវ​កាន់​តាម​ជំនឿ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​គោល​នៃ​ជំនឿ​នេះ គឺ​ព្រះ‌ជាម្ចាស់​ស្រឡាញ់ និង​សង្គ្រោះ​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត។
គម្រោង​គម្ពីរ​ទីតុសៈ
• សេចក្ដី​ផ្ដើម ១.១-៤
• អ្នក​ដឹក​នាំ​ក្រុម‌ជំនុំ ១.៥-១៦
• ភារ‌កិច្ច​ផ្សេងៗ​របស់​គ្រិស្ត‌បរិស័ទ ២.១-១៥
• ការ​ទូន្មាន​ផ្សេងៗ ៣.១-១១
• អវសាន​កថា ៣.១២-១៥

ទើបបានជ្រើសរើសហើយ៖

ទីតុស ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល