ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។ ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំ ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួន ចេញពីខ្ញុំ។ ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ តើពួកនាងប្រាប់គាត់ថាដូចម្ដេច? ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។ ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែក ជាងបុរសឯទៀត បានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។ ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ-ស និងស្បែកភ្លឺរលោង ទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្ស មួយម៉ឺននាក់ក្ដី ក៏ឃើញប្លែកពីគេដែរ។ ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។ ភ្នែករបស់គាត់ស្រស់ស្អាត ដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌ស ហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។ ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល ដែលមានពេញដោយផ្កា សាយគន្ធពិដោរ បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់ ដែលបញ្ចេញក្លិនយ៉ាងក្រអូប។ ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។ ជើងរបស់គាត់ប្រៀបបាននឹងសសរ ធ្វើពីថ្មកែវពណ៌ស ដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។ គាត់មានរាងសង្ហាដូចភ្នំលីបង់ ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។ មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
អាន បទចម្រៀង 5
ស្ដាប់នូវ បទចម្រៀង 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 5:6-16
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ