បទចម្រៀង 4:7-9
បទចម្រៀង 4:7-9 គខប
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។ អូនស្រីសម្លាញ់ចិត្តបងអើយ អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ ដោយសារកែវភ្នែករបស់អូន និងដោយសារលំអខ្សែកតែមួយរបស់អូន អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។

