ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។ ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។ វាសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។ បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។ ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។ សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។ ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ និងភ្នំគ្រឿងក្រអូប ឲ្យបានមុនជំនោរពេលល្ងាច ហើយមុនពេលស្រមោលរលាយបាត់ទៅ។ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ សម្លាញ់ចិត្តបងអើយ ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង! ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង! ចូរមើលពីកំពូលភ្នំអាម៉ាណា កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ ចូរចាកចេញពីលំនៅរបស់សិង្ហ និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។ អូនស្រីសម្លាញ់ចិត្តបងអើយ អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ ដោយសារកែវភ្នែករបស់អូន និងដោយសារលំអខ្សែកតែមួយរបស់អូន អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។
អាន បទចម្រៀង 4
ស្ដាប់នូវ បទចម្រៀង 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 4:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ