នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត តែងឡើងដោយព្រះបាទសាឡូម៉ូន។ សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ ក្លិនរបស់បងក្រអូបណាស់ ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។ សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។ ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចពន្លានៅស្រុកកេដារ និងដូចកម្រាលព្រំរបស់ព្រះបាទសាឡូម៉ូន។ កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។ ម្ចាស់ចិត្តរបស់អូនអើយ សូមប្រាប់អូនមកថា តើបងឃ្វាលហ្វូងចៀមរបស់បងនៅទីណា នៅពេលថ្ងៃត្រង់ តើបងឲ្យហ្វូងចៀម សម្រាកនៅកន្លែងណា? សូមកុំទុកឲ្យអូនដើររកបង នៅក្បែរហ្វូងចៀមមិត្តភក្ដិរបស់បងឡើយ! ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ ប្រសិនបើនាងមិនដឹងទេ ចូរដើរតាមដានរបស់ហ្វូងចៀម ហើយឃ្វាលពពែរបស់នាង នៅក្បែរខ្ទមរបស់ពួកគង្វាលចុះ! អូនសម្លាញ់អើយ អូនមានរូបឆោមល្អ ដូចសេះដែលទឹមរាជរថរបស់ ព្រះចៅផារ៉ោន។ គ្រឿងអលង្ការរបស់អូន ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត ហើយខ្សែករបស់អូន ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។ យើងនឹងធ្វើក្រវិលមាស ដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
អាន បទចម្រៀង 1
ស្ដាប់នូវ បទចម្រៀង 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 1:1-11
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ