នាងរស់ 2:11-12

នាងរស់ 2:11-12 គខប

លោក​បូអូស​ឆ្លើយ​ថា៖ «គេ​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​អំពី​ការ​ទាំង​ប៉ុន្មាន ដែល​នាង​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ​ក្មេក ក្រោយ​ពេល​ប្ដី​នាង​ស្លាប់​ចោល​ទៅ គឺ​នាង​សុខ​ចិត្ត​លះ‌បង់​ឪពុក​ម្ដាយ និង​ស្រុក​កំណើត មក​រស់​នៅ​ជា​មួយ​ជន‌ជាតិ​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ សូម​ព្រះ‌អម្ចាស់​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ»។