នាងរស់ 2:1-3

នាងរស់ 2:1-3 គខប

នាង​ណាអូមី​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។ នាង​រស់ ជា​សាសន៍​ម៉ូអាប់ ពោល​ទៅ​ម្ដាយ​ក្មេក​ថា៖ «សូម​អ្នក​ម្ដាយ​ឲ្យ​កូន​ទៅ​រើស​ស្រូវ​នៅ​តាម​ស្រែ​នានា​ទៅ គង់​តែ​មាន​គេ​អាណិត ទុក​ឲ្យ​កូន​រើស​ស្រូវ​តាម​ក្រោយ​ពុំ‌ខាន»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «ទៅ​ចុះ​កូន!»។ នាង​រស់​ក៏​ចេញ​ទៅ​រើស​ស្រូវ​តាម​ក្រោយ​ពួក​អ្នក​ច្រូត​នៅ​ក្នុង​ស្រែ​មួយ គាប់​ជួន​ប៉ះ​ចំ​លើ​ស្រែ​របស់​លោក​បូអូស ដែល​ត្រូវ​ជា​សាច់‌ញាតិ​របស់​លោក​អេលី‌ម៉ាឡេក។