នាងរស់ 1:18-20

នាងរស់ 1:18-20 គខប

ដោយ​ឃើញ​ថា​កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណាអូមី​ក៏​នៅ​ស្ងៀម។ ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេ‌ហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណាអូមី​មែន ឬ​មិន​មែន?»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណាអូមី”​ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃ‌លែង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នាងរស់ 1:18-20