រ៉ូម 9:1-5

រ៉ូម 9:1-5 គខប

ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជានិច្ច​ផង ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ព្រោះ​តែ​បងប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់ គឺ​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ព្រះអង្គ ពួក​គេ​មាន​សិរី‌រុងរឿង មាន​សម្ពន្ធ‌មេត្រី*​នានា មាន​គម្ពីរ‌វិន័យ* ស្គាល់​របៀប​គោរព​បម្រើ​ព្រះអង្គ ទទួល​ព្រះ‌បន្ទូល​សន្យា​ផ្សេងៗ មាន​បុព្វបុរស ហើយ​ព្រះ‌គ្រិស្ត​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច អាម៉ែន!